បើឧស្សាហ៍ដាច់ភ្លើង ចង់ឱ្យ Word, Excel, PowerPoint រក្សាទុកឯកសារបានលឿនបំផុត សាកវិធីនេះ!

អ្នកប្រើកុំព្យូទ័រ Desktop អាចមានបញ្ហាច្រើន ពេលដាច់ភ្លើងម្ដងៗ ហើយឯកសារលើ Word, Excel, PowerPoint… មិនទាន់បាន Save។ យើងសូមណែនាំវិធីនេះ ដើម្បីឱ្យឯកសាររបស់អ្នក Save បានលឿនបំផុត ត្រឹម ១នាទីម្ដង។ វិធីធ្វើ៖ – បើកកម្មវិធី Word > File > Options > Save – Save AutoRecover information every ដាក់លេខ១ គឺមានន័យថា វានឹងដំណើរការ save រៀងរាល់ ១នាទីម្ដង ដូចនេះបើដាច់ភ្លើងអី បើកកម្មវិធីខាងលើមកវិញ វានឹងបង្ហាញ file Recover ដែលទើប Save មុននោះ៕